ព័ត៌មាន | What's News
វិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងមាន ការរីកចម្រើនឥតឈប់ឈរ និងមានតម្រូវការផ្នែកហិរញ្ញវត្ថុកាន់តែច្រើនពីសំណាក់អតិថិជនផងនោះ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានអភិវឌ្ឈន៍នូវផលិតផលថ្មីមួយបន្ថែមទៀតគឺឥណទាននិយោជិត ដើម្បីជួយសម្រួល និងដោះស្រាយនូវរាល់បញ្ហាផ្នែកហិរញ្ញវត្ថុដល់ មន្រ្តី បុគ្គលិក និយោជិត និយោជក និងប្រជាជនគ្រប់រូប ដែលកំពុងបម្រើការងារជាមន្រ្តីរាជការ ក្រុមហ៊ុនឯកជននានា ដែលមានចំណូលជាប្រាក់បៀវត្សប្រចាំខែ។ លើសនេះទៀត ហ្វូតាបា សង្ឃឹមថា តាមរយៈការបង្កើតនូវផលិតផលថ្មីនេះ នឹងផ្តល់នូវភាពងាយស្រួលដល់អតិថិជន និងសាធារណៈឲ្យកាន់តែមានភាពប្រសើរជាងមុនថែមមួយ កម្រិតទៀតអំពីសេវាកម្មរបស់ខ្លួនដើម្បីបំពេញនូវត្រូវការទីផ្សារបច្ចុប្បន្ន។