អំពីយើង | គណៈគ្រប់គ្រង
![]() |
លោក Junichi SASAKI បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យតូក្យូនៅក្នុងឆ្នាំ ១៩៧៥ បច្ចុប្បន្នជាប្រធាន និងជាម្ចាស់ភាគហ៊ុន ១០០ ភាគរយ របស់ក្រុមហ៊ុន FutureBud International Co., Ltd នៃប្រទេសជប៉ុន។ |
![]() |
បណ្ឌិត ចាប រតនា បានចូលបម្រើការងារជាមួយគ្រឹស្ងាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងខែមករា ឆ្នាំ២០១៥ ជាទីប្រឹក្សាហិរញ្ញវត្ថុក្នុងស្រុក បន្ទាប់មកគាត់ក៏មកកាន់តំណែងជានាយករង នាយកប្រតិបត្តិ នៅខែតុលា ឆ្នាំ២០១៥។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតគ្រប់គ្រងការអប់រំនៅសាកលវិទ្យាល័យបៀលប្រាយ។ អស់រយៈពេលជាង ២៥ឆ្នាំ គាត់ទទួលបានបទពិសោធន៍ការងារយ៉ាងច្រើនដូចជា អ្នកបក ប្រែភាសា រដ្ឋបាល អ្នកគ្រប់គ្រងគំរោង និងជាអ្នកប្រឹក្សាយោបល់ក្នុងស្រុក ដែលមានទំនាក់ទំនងជាមួយនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងក្រសួងគ្រប់ខេត្ត-ក្រុង រួមជាមួយនឹងដៃគូអភិវឌ្ឍ អង្គការសហប្រជាជាតិ, IO, អង្គការក្រៅរដ្ឋាភិបាល, វិស័យឯកជនក្នុងផ្នែកអភិវឌ្ឍផែនការថ្នាក់ជាតិ, ហិរញ្ញវត្ថុ ស្ថិតិ ការអប់រំ M&E, Health based UNTAC, WHO-Ministry of Health, and UN-Ministry of Planning.
|
![]() |
លោក ព្រាប កណ្តឹង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ (Master of Business Specializing in Finance) ពីសាកលវិទ្យាល័យ Charles Sturt University នៃប្រទេសអូស្រ្តាលី និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកមានបទពិសោធន៍ការងារជាច្រើនឆ្នាំ ដែលពាក់ព័ន្ធទៅនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ការសិក្សាក៏ដូចជាបទពិសោធន៏ការងារបានធ្វើអោយគាត់មានការអភិវឌ្ឍន៏ជាបន្តបន្ទាប់នូវភាពរីកចំរើននៃអាជីពការងាររបស់គាត់។ មុនពេលគាត់ ចូលរួមបំរើការងារជាមួយ ហ្វូតាបា លោកមានបទពិសោធន៍ការងារជាច្រើនពាក់ពន្ធ័ទៅនឹងការគ្រប់គ្រងគណនេយ្យ ប្រឹក្សាយោបល់ ផែ្នកគណនេយ្យ និងជានាយក នាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចូលរួមជាមួយ ហ្វូតាបា នៅឆ្នាំ២០១៥ ដែលមានតួនាទីជានាយក នាយកដ្ឋានហិរញ្ញវត្ថុ។ នៅខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងតួនាទីជា ជំនួយការនាយកប្រតិបត្តិ ដែលទទួលខុសត្រូវទៅលើនាយកដ្ឋានចំនួនបី ដូចជានាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានព័ត៌មានវិទ្យា និងនាយកដ្ឋានធនធានមនុស្ស & រដ្ឋបាល។
|
![]() |
លោក អ៊ុំ ពិសិដ្ឋ បានចាប់ផ្តើមអាជីពការងាររបស់លោកជាមួយ ហ្វូតាបា នៅចុងឆ្នាំ២០១៥ ក្នុងតួនាទីជានាយក នាយកដ្ឋានឥណទាន បន្ទាប់មកនៅខែកក្កដា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំងជាជំនួយការនាយកប្រតិបត្តិ ដែលត្រូវទទួលបន្ទុកគ្រប់គ្រង និងមើលការខុសត្រូវលើនាយកដ្ឋានចំនួនបី គឺនាយកដ្ឋានឥណទាន នាយកដ្ឋានប្រតិបត្តិការ និងនាយកដ្ឋានទីផ្សារ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទទួលបានសញ្ញាប័ត្រភាសាអង់គ្លេសថ្នាក់ IEAP ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ហើយបានចូលរួមវគ្គបណ្តុះបណ្តាល សន្និសិទ និងសិក្ខាសិលាជាច្រើន ដែលទាក់ទងទៅនឹងការវិវឌ្ឍន៍វិស័យ អចលនទ្រព្យ ការគ្រប់គ្រងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម។ ចំពោះបទពិសោធន៍ការងារ លោកបានចំណាយពេលជាង ១៦ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនិងមុខតំណែងជាច្រើនដូចជា មន្រ្តីសាខា នាយកសាខា នាយកគ្រប់គ្រងតំបន់ នាយក នាយកដ្ឋានប្រតិបត្តិការ នាយក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង នាយកគ្រប់គ្រងឥណទាន នាយក នាយកដ្ឋានឥណទាន។ លោកក៏បានចំណាយពេលជាងបីឆ្នាំ បម្រើការងារនៅវិស័យទូរគមនាគមន៍ផងដែរ។
|
![]() |
លោក លឹម សំបូរ កើតនៅខែមិថុនា ឆ្នាំ១៩៨១ បានចូលរួមជាមួយ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងមុខតំណែងជា នាយក នាយកដ្ឋានទីផ្សារ។ បន្ទាប់បម្រើការងាររយៈ ពេល២ឆ្នាំ លោកត្រូវបានផ្លាស់ប្តូរមុខតំណែងជា នាយក នាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយទទួលខុស ត្រូវក្នុងការគ្រប់គ្រង រៀបចំចាត់ចែង និងបង្កើតគោលនយោបាយ នីតិវិធី ការងារនានាពាក់ព័ន្ទនឹងកិច្ចការធនធានមនុស្ស និងផ្នែករដ្ឋបាល។ នៅមុនពេលចាប់ផ្តើមអាជីពមួយនេះ លោកធ្លាប់មានបទពិសោធន៍ រយៈពេលជាង ១៤ឆ្នាំ បម្រើការងារជាមួយធនាគារធំៗចំនួនពីររួមមាន៖ ធនាគារបរទេស ថ្នាក់តំបន់ និងធនាគារក្នុងស្រុកមួយ ដែលមានបណ្តាញប្រតិបត្តិការធំជាងគេផងដែរ។ ជាមួយបទពិសោធន៍ក្នុងវិស័យធនាគារហិរញ្ញវត្ថុ លោកធ្លាប់បានទទួលខុសត្រូវមុខងារជាច្រើនដូចជា ប្រធានទំនាក់ទំនង ប្រធានផ្នែកឥណទាន ភតិសន្យា អនុប្រធានផ្នែកឥណទាន និងតួនាទីជាច្រើនទៀតដែល លោកបានចំណាយពេលជាង១០ឆ្នាំ ចូលរួមក្នុងសកម្មភាពជាច្រើននៃការលក់ជួរមុខ។ ដោយឡែក លោក លឹម សំបូរ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យបៀលប្រាយ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ២០០៨។
|
![]() |
លោក គង់ សារ៉ាត់ ជាជនជាតិខ្មែរ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងក្នុងឆ្នាំ២០១១ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យា និងផ្នែកអក្សរសាស្ត្រអង់គ្លេសផងដែរ។ ជាមួយនិងអតីតភាពការងារ លោកមានតួនាទីជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៃធនាគារពាណិជ្ជដ៍ធំមួយនៅកម្ពុជា ដែលទទួលខុសត្រូវលើផ្នែកប្រព័ន្ធធនាគារស្នូលប្រព័ន្ធ Card និង SWIFT ជាមួយនិងមុខជំនាញបច្ចេកទេសជាច្រើនដូចជាការរៀបចំដំណើរការប្រព័ន្ធធនាគារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network ប្រកបដោយសុវត្ថិភាព និងការរៀបចំគោលនយោបាយគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា។ នៅដើមឆ្នាំ ២០១៦ គាត់បានចូលបម្រើការងារជាមួយគ្រឹះស្ថាន ហ្វូតាបា ជានាយករងផ្នែកព័ត៌មានវិទ្យា ក្រោយមកបានរយ:ពេល ៦ខែបន្ទាប់ គាត់ត្រូវបានតំឡើងតួនាទីជានាយក នាយកដ្ឋានព័ត៌មានវិទ្យា។ គាត់ជាអ្នកចាប់ផ្តើមដំបូងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ Network រៀបចំមជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលទិន្នន័យសង្គោះបន្ទាន់ គោលនយោបាយគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា ក៏ដូចជាគោលនយោបាយ សុវត្ថិភាពទិន្នន័យសម្រាប់គ្រឹះស្ថាន ហ្វូតាបា ចាប់តាំងពីការកកើតដំបូងនៃគ្រឹះស្ថាន។ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គាត់មានបទពិសោធន៍ផ្នែកព័ត៌មានវិទ្យាជាង ១០ឆ្នាំ មកហើយ។
|
![]() |
លោក ស ភារុំ បានចូលបម្រើការងារនៅក្នុងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងតួនាទីជានាយករង នាយកដ្ឋានច្បាប់ និង ប្រតិបត្តិតាម ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។ មុនពេលគាត់ចូល បម្រើការងារនៅគ្រឹះស្ថាន ហ្វូតាបា លោកបានបម្រើការងារនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ចម្រើន ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីចុងក្រោយ ជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនីតិកម្ម ហើយគាត់បានចាប់ផ្តើមការងារក្នុងតួនាទីច្រើនជាមួយគ្រឹះស្ថាន ចម្រើន ដែលចាប់ផ្តើម ពីខែកុម្ភៈ ឆ្នាំ២០០៩ ជាមន្ត្រីឥណទាន និងបានក្លាយជាមន្ត្រីសវនកម្មផ្ទៃក្នុង ក្នុងខែកុម្ភៈ ឆ្នាំ២០១០។ ក្រោយមកគាត់ត្រូវបានតែងតាំងជាប្រធានសាខា នៅខែវិច្ឆិកា ឆ្នាំ២០១០ និងប្តូរទៅជាមន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់ ក្នុងខែមិថុនា ឆ្នាំ២០១២។ បន្តបន្ទាប់មកគាត់ក៏ត្រូវបានដំឡើងទៅជាប្រធានផ្នែកច្បាប់ និង ប្រតិបត្តិតាម ក្នុងខែមិថុនា ឆ្នាំ២០១៣ និងជាប្រធាននាយកដ្ឋានច្បាប់ ក្នុងខែមករា ឆ្នាំ២០១៥ ហើយបានទទួលខុសត្រូវក្នុងតួនាទីចុងក្រោយជាប្រធាន នាយកដ្ឋាន គ្រប់គ្រងហានិភ័យ និងនីតិកម្ម។ ហើយគាត់ក៏ធ្លាប់បម្រើការងារនៅសណ្ឋាគារ Feeling Home ជាអ្នកទទួលភ្ញៀវរយៈពេល ១ឆ្នាំ និងធ្វើការជាអ្នក ស្ម័គ្រចិត្តជាមួយអង្គការទស្សនៈពិភពលោកនៅស្រុករយៈពេល ៤ឆ្នាំផងដែរ។ គាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ នីតិសាស្ត្រ ផ្នែកនីតិឯកជន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែក គណនេយ្យពីសាកលវិទ្យាល័យធនធានមនុស្ស។ ក្នុងតួនាទី និងការទទួលខុសត្រូវនោះ គាត់មានបទពិសោធន៍ក្នុងតួនាទីផ្សេងៗគ្នារយៈពេល ៩ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ |
![]() |
អ្នកស្រី ប៊ូ រតនា កើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៨១ នៅទីក្រុងភ្នំពេញ។ អ្នកស្រីបានបញ្ចប់បរិញ្ញាប័ត្រពាណិជ្ជសាស្រ្តផ្នែក ហិរញ្ញវត្ថុ និងធនាគារពីវិទ្យាស្ថានជាតិគ្រប់គ្រង។ នៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៦ អ្នកស្រីបានចាប់ផ្តើមចូលរួមបំរើការងារក្នុង គ្រឹះស្ថានហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដោយមានមុខងារជាប្រធានគណនេយ្យ។ បន្ទាប់ពីបំរើការងារអស់រយៈពេលជាងបីខែ អ្នកស្រីត្រូវបានតែងតាំងជា នាយិកាស្តីទី នាយកដ្ឋានហិរញ្ញវត្ថុ ក្នុងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។ អ្នកស្រីទទួលខុសត្រូវក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើគោលនយោបាយ នីតិវិធី ក៏ដូចជាសេចក្តីណែនាំផ្សេងៗ ដែលជាតម្រូវការសម្រាប់នាយកដ្នានហិរញ្ញវត្ថុទាំងមូល។ ទន្ទឹមនឹងនេះ អ្នកស្រី បានចូលរួមសហការជាមួយធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ សវនកម្មឯករាជ្យ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ ដែលមានការងារទាក់ទងនឹងនាយកដ្ឋានហិរញ្ញវត្ថុ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ អ្នកស្រីត្រូវបានតម្លើងឋានៈតួនាទីជា នាយិកា នាយកដ្ឋានហិរញ្ញវត្ថុ។ មុនពេលចូលរួមបំរើការងារជាមួយគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី អ្នកស្រីមានបទពិសោធន៍ការងាររយៈពេល៨ឆ្នាំ ជាប្រធានគណនេយ្យ នៅក្រុមហ៊ុន ហ្វូតាបា។ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន អ្នកស្រីមានបទពិសោធន៌ការងារជាង១០ឆ្នាំ ក្នុងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ។ |
![]() |
លោក យ៉ាត ប៊ុនជា បច្ចុប្បន្នបានចូលបម្រើការងារនៅគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តួនាទីជា នាយក នាយកដ្ឋានឥណទាន។ មុនចូលបម្រើការនៅគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លោកធ្លាប់កាន់មុខតំណែងជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ ដូចជា៖ មន្រ្តីឥណទាន មន្រ្តីឥណទានជាន់ខ្ពស់ នាយកផ្នែកឥណទាន នាយកសាខា នាយកសាខាខេត្ត នាយកប្រតិបត្តិការ និងជានាយកគ្រប់គ្រងទូទៅ។ ផងដែរលោកមានជំនាញ និងបទពិសោធន៍ការងារជាមួយវិស័យ NGO និង មីក្រូហិរញ្ញវត្ថុអស់រយៈពេលជាង២៥ឆ្នាំ។ លោកក៏ធ្លាប់ធ្វើការងារជាមួយអ៊ុនតាក់ (UNTAC) ក្នុងតួនាទីជាអ្នកបកប្រែ និងជាអ្នកសង្កេតការ ការបោះឆ្នោតក្នុងឆ្នាំ១៩៩៣។ លោកធ្លាប់បំពេញការងារជាមន្រ្តីរាជការ ជាគ្រូវិទ្យាល័យ មុខវិជ្ជាបង្រៀន ជីវវិទ្យា និងភាសាអង់គ្លេស។ លោកបានបញ្ចប់កថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងជំនាញវគ្គខ្លីៗជាច្រើន ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវគ្គបណ្តុះបណ្តាលពិសេសផ្សេងទៀត ដូចជា៖ Credit Unions Management រៀបចំដោយ Asian Confederation of Credit Unions (ACCU) និង Credit Union League of Thailand Limited (CULT) នៅប្រទេសថៃ។ |