អំពីយើង | ភាគទុនិក

ភាគទុនិក

 

AZUMA & Co.,Ltd. ជា​ភាគទុនិក​ឯក​កម្ម​សិទ្ធិ​កាន់​កាប់​លើ​ភាគហ៊ុន ១០០% របស់​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី សូម​សម្តែង​នូវ​សុឆន្ទៈ ​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​កម្ពុជា។

 

AZUMA & Co.,Ltd. ជា​សហគ្រាស​ជប៉ុន​សុទ្ធ​សាធ ដែល​រូប​ខ្ញុំ Yosuke SASAKI ជា​ជន​ជាតិ​ជប៉ុន ទទួល​កាន់​កាប់​លើ​ភាគ​ហ៊ុន ១០០% និង​មាន​តួនាទី​ជា​ប្រធាន​នាយក ​នៃ​សហ​គ្រាស  AZUMA & Co.,Ltd. យើង​ខ្ញុំ​មាន​កិត្តិ​យស​ក្រៃ​លែង​ក្នុង​នាម​ជា​នីតិ​បុគ្គល​នៃ​សហគ្រាស AZUMA & Co.,Ltd. ដែល​​បាន​​ចូល​រួម​ចំណែក​ក្នុង​នាម​ជា​អ្នក​ផ្តល់​ហិរញ្ញ​​ប្ប​ទាន និង​ថែ​រក្សា​អ្នក​ជំនាន់​ក្រោយ ក៏​ដូច​ជា​ជួយ​លើក​កម្ពស់​កម្រិត​ស្តង់​ដារ​ការ​រស់​នៅ​របស់​ពលរ​ដ្ឋ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើងៗ ​នៅ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដោយ​​​ផ្អែក​លើ​គោល​​​​ការណ៍​​​តម្លា​ភាព​ប្រសិទ្ធ​ភាព​ និង​កា​រ​ផ្តល់​សេវា​ហិរញ្ញប្ប​ទាន​ប្រកប​ដោយ​និរន្តរ​ភាព​យូរ​អង្វែង​របស់​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី យើងខ្ញុំ។