អំពីយើង | ប្រវត្តិសង្ខេប

ប្រវត្តិសង្ខេប

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលបំណង និងក្តីសុបិនរបស់ភាគទុនិកតាម រយៈគំនិតផ្តួចផ្តើម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ភាគទុនិកបានជម្នះនូវរាល់ឧបសគ្គទាំងឡាយរហូតទទួលបានអាជ្ញាបណ្ណ ជាផ្លូវការពីធនាគារជាតិនៃកម្ពុជា លេខ ម.ហ-៦៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ 
នៅដើមឆ្នាំ២០១៦ គ្រឹះស្ថានក៏ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាមួយនឹងដើមទុនដំបូង $១.០០០.០០០ ដោយទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ដែលបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់។ ជាមួយគ្នានេះផងដែរ ក្នុង ឆ្នាំ២០១៦នេះ ក្រុមហ៊ុន AZUMA & CO., LTD. ក៏បានក្លាយជាភាគទុនិកថ្មីរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ក្រុមហ៊ុន AZUMA & CO., LTD. ជាក្រុមហ៊ុនជប៉ុន ដែលមានគោលគំនិតស្របគ្នាក្នុងការគាំទ្រលើកស្ទួយកម្រិតជីវភាព ស្តង់ដាររស់នៅជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍមនុស្សជំនាន់ថ្មី តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកប ដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។ 
ស្របតាមចក្ខុវិស័យរយៈពេលវែង និងការរំពឹងទុកអំពីវិជ្ជមាននៃវឌ្ឍនភាពទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា  គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី  នឹងបន្តអនុវត្តផែនការគោលរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងនៃក្តីសុបិនរបស់ ភាគទុនិក។ ជាក់ស្តែងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតការិយាល័យសាខាថ្មីចំនួនបី (៣) បន្ថែម ទៀតនៅចុងឆ្នាំ២០១៦ ដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួនគ្របដណ្តប់លើវិសាលភាពទីផ្សារទូលំទូលាយ និងឆ្លើយតប ទៅតាមកំណើននៃតម្រូវការឥណទានពីសំណាក់អតិថិជនក្នុងតំបន់។ សាខាបើកថ្មីទាំងបី (៣) នោះ ត្រូវបានទទួលអាជ្ញា បណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែនការយុទ្ធសាស្រ្តវែងឆ្ងាយទៅថ្ងៃអនាគតរបស់គ្រឹះស្ថាន ហ្វូតាបា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានផ្តល់សុពលភាពអាជ្ញាបណ្ណរយៈពេល ៣ឆ្នាំ បន្ថែមទៀត ហើយក្រោយមកធនាគារ ជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍ប្រកបអាជីវកម្មជាផ្លូវការជូនគ្រឹះស្ថាន ហ្វូតាបា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ ទោះបីក្នុងស្ថានភាពលំបាកដែលរងផលប៉ះពាល់នៃមេរោគកូវីដ និងបញ្ហាសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្សីកន្លងមកក្តី យើងឃើញថា ក្នុងឆ្នាំ២០២៣ នេះ គ្រឹះស្ថាន ហ្វូតាបា បានខិតខំប្រឹងប្រែងពង្រីកប្រតិបត្តិការសាខារបស់ ខ្លួនមួយទៀតនៅក្នុងខេត្តតាកែវ (សាខាក្រុងដូនកែវ) ឱ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន។ ហើយ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថាន ហ្វូតាបា មានប្រតិបត្តិការអាជីវកម្មមានរយៈពេល ៨ឆ្នាំមកហើយ ដែលមាន ទីតាំងកំពុងបម្រើសេវាអតិថិជនចំនួន ០៥ ខេត្ត/រាជធានី រួមមាន ការិយាល័យកណ្តាល (សាខាការិយាល័យកណ្តាល) សាខាខណ្ឌព្រែកព្នៅ សាខាខណ្ឌពោធិ៍សែនជ័យ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) និងសាខាក្រុងដូនកែវ (ខេត្តតាកែវ)។ ហើយនាចុងឆ្នាំ២០២៣ នេះគ្រឹះស្ថាន ហ្វូតាបា ក៏បានផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងកម្រិតគណៈគ្រប់គ្រងដោយបានផ្លាស់ប្តូរ តួនាទីនាយកប្រតិបត្តិ និងកែសម្រួលពីតួនាទីជំនួយការនាយកប្រតិបត្តិ ទៅជានាយករងប្រតិបត្តិ។