អំពីយើង | គណៈគ្រប់គ្រង

គណៈគ្រប់គ្រង

លោក Junichi SASAKI បាន​​បញ្ច​ប់​​ការ​​សិក្សា​​ពី​សាកល​​វិទ្យា​​ល័យ​​តូក្យូ​​នៅ​​ក្នុង​​ឆ្នាំ ​១៩៧៥  បច្ចុប្បន្ន​ជា​ប្រធាន និង​​ជា​​ម្ចាស់​​ភាគ​ហ៊ុន ១០០% របស់​​ក្រុម​ហ៊ុន ​FutureBud International Co., Ltd នៃ​​ប្រទេស​​ជប៉ុន។

បណ្ឌិត ចាប រតនា បានចូលបម្រើការងារជាមួយ ហ្វូតាបា ក្នុង ខែមករា ឆ្នាំ២០១៥ ជាទីប្រឹក្សាហិរញ្ញវត្ថុក្នុងស្រុក បន្ទាប់មកគាត់ ក៏​មក​កាន់​តំណែង​ជា​នាយករង នាយកប្រតិបត្តិ នៅខែតុលា ឆ្នាំ២០១៥។ គាត់​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​គ្រប់​គ្រង​ពាណិជ្ជកម្ម និង ថ្នាក់​អនុ​បណ្ឌិត​គ្រប់​គ្រង​ការ​អប់រំ​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ។ អស់​រយៈ​ពេល​ជាង ២៥ឆ្នាំ គាត់​ទទួល​បាន​បទ​ពិសោធន៍​ការ​ងារ​យ៉ាង​ច្រើន​ដូច​ជា អ្នកបក ប្រែភាសា រដ្ឋបាល អ្នក​គ្រប់​គ្រង​គំរោង និង​ជា​អ្នក​ប្រឹក្សា​យោបល់​ក្នុង​ស្រុក ដែល​មាន​ទំនាក់​ទំនង​ជាមួយ​និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ក្រសួង​គ្រប់​ខេត្ត-ក្រុង រួម​ជាមួយ​នឹង​ដៃគូ​អភិវឌ្ឍ អង្គការ​សហ​ប្រជា​ជាតិ, IO, អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល, វិស័យ​ឯកជន​ក្នុង​ផ្នែក​អភិវឌ្ឍ​ផែន​ការ​ថ្នាក់​ជាតិ, ហិរញ្ញវត្ថុ ស្ថិតិ ការអប់រំ M&E, Health based UNTAC, WHO-Ministry of Health, and UN-Ministry of Planning.

 

លោក ព្រាប កណ្តឹង បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ (Master of Business Specializing in Finance) ពី​សាកល​វិទ្យា​ល័យ Charles Sturt University នៃ​ប្រទេស​អូស្រ្តាលី និង​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែកគណ​នេយ្យ នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង។ លោក​មាន​បទ​ពិសោធន៍​ការ​ងារ​ជា​ច្រើន​ឆ្នាំ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​ធនាគារ និងហិរញ្ញ​វត្ថុ ការ​សិក្សា​ក៏​ដូច​ជា​បទ​ពិសោធន៏​ការ​ងារ​បាន​ធ្វើ​អោយ​គាត់​មាន​ការ​អភិវឌ្ឍន៏​ជា​បន្តប​ន្ទាប់​នូវ​ភាព​រីក​ចំរើន​នៃ​អាជីព​ការ​ងារ​របស់​គាត់។ មុន​ពេល​គាត់ ចូល​រួម​បំរើ​ការ​ងារ​ជាមួយ ហ្វូតាបា លោក​មាន​បទ​ពិសោធន៍​ការ​ងារ​ជាច្រើន​ពាក់​ពន្ធ័​ទៅ​នឹង​ការ​គ្រប់​គ្រង​គណ​នេយ្យ ប្រឹក្សា​យោបល់ ផែ្នក​គណនេយ្យ និង​​ជានាយក នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ និង​គណនេយ្យ។ លោក​បាន​ចូលរួ​ម​ជាមួយ ហ្វូតាបា នៅ​ឆ្នាំ​២០១៥ ដែល​មាន​តួនាទី​ជា​នាយក នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ។ នៅ​ខែកក្កដា ឆ្នាំ២០១៦ លោក​ត្រូវ​បាន​តែង​តាំង​តួនាទី​ជា ជំនួយ​ការ​នាយក​ប្រតិបត្តិ ដែល​ទទួល​ខុស​ត្រូវ​ទៅ​លើ​នាយក​ដ្ឋាន​ចំនួន​បី ដូច​ជានាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ  នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា   និង​នាយក​ដ្ឋាន​ធន​ធាន​មនុស្ស & រដ្ឋបាល។

 

លោក អ៊ុំ ពិសិដ្ឋ បាន​ចាប់​ផ្តើម​អាជីព​ការ​ងារ​របស់​លោក​ជាមួយ ហ្វូតាបា នៅ​ចុង​ឆ្នាំ២០១៥ ក្នុង​តួនាទី​ជា​នាយក នាយក​ដ្ឋាន​ឥណទាន បន្ទាប់​មក​នៅ​ខែ​កក្កដា ឆ្នាំ២០១៦ លោក​ត្រូវ​បាន​តែង​តាំង​ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ ដែល​ត្រូវ​ទទួល​បន្ទុក​គ្រប់​គ្រង និង​មើល​ការ​ខុស​ត្រូវ​លើ​នាយក​ដ្ឋាន​ចំនួន​បី គឺ​នាយក​ដ្ឋាន​ឥណទាន នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ និង​នាយក​ដ្ឋាន​ទីផ្សារ។ លោកបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​គ្រប់​គ្រង​ទូទៅ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច ទទួល​បាន​សញ្ញា​ប័ត្រ​ភាសា​អង់គ្លេស​ថ្នាក់ IEAP ពី​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា ហើយ​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល សន្និសិទ និង​សិក្ខា​សិលា​ជាច្រើន ដែល​ទាក់​ទង​ទៅ​នឹង​ការ​វិវឌ្ឍន៍​វិស័យ អចលនទ្រព្យ ការ​គ្រប់​គ្រង​វិស័យ​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ជាដើម។ ចំពោះ​បទ​ពិសោធន៍​ការ​ងារ លោក​បាន​ចំណាយ​ពេល​ជាង ១៥ឆ្នាំ ក្នុ​ង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ជាមួយ​និង​មុខ​តំណែង​ជា​ច្រើន​ដូចជា មន្រ្តី​សាខា នាយក​សាខា នាយក​គ្រប់​គ្រង​តំបន់ នាយក នាយក​ដ្ឋាន​ប្រតិ​បត្តិការ នាយក នាយក​ដ្ឋាន​ទីផ្សារ និង​ទំនាក់​ទំនង នាយក​គ្រប់​គ្រ​ងឥណទាន នាយក នាយក​ដ្ឋាន​ឥណទាន។ លោក​ក៏​បាន​ចំណាយ​ពេល​ជាង​បី​ឆ្នាំ បម្រើ​ការ​ងារ​នៅ​វិស័យ​ទូរគមនាគមន៍​ផង​ដែរ។ 

 

លោក លឹម សំបូរ កើត​​នៅ​​ខែ​​​មិថុនា ឆ្នាំ១៩៨១ ​​បាន​​ចូល​​រួម​​ជាមួយ ​គ្រឹះស្ថាន​ ​​​​​​​​​​​​​​​​​​​​​ហ្វូតាបា មីក្រូ​​​ហិរញ្ញ​​​វត្ថុ ភីអិល​ស៊ី ចាប់​​ពី​​​ខែ​​វិ​​ច្ឆិកា ឆ្នាំ​២០១៥ ក្នុង​​​មុខ​តំណែងជា នាយកនាយក​ដ្ឋាន​​ទីផ្សារ។ បន្ទាប់​​បម្រើ​​ការ​​ងារ​​រយៈ​​ ពេល​​២ឆ្នាំ លោក​​ត្រូវ​​បាន​​ផ្លាស់​​ប្តូ​រ​​មុខ​​តំណែង​​ជា នាយក នាយក​ដ្ឋាន​ ធន​ធាន​មនុស្ស និង​រដ្ឋ​បាល នៅ​​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដោយ​​ទទួល​​ខុស ​​ត្រូវ​​ក្នុង​​ការ​​គ្រប់​​គ្រង រៀប​​ចំ​​ចាត់​​ចែង​ និង​បង្កើត​​គោល​នយោបាយ នីតិ​វិធី​ ការ​ងារ​នានា​​ពាក់​ព័ន្ទ​​នឹង​​កិច្ច​​ការ​​ធន​​ធាន​​​មនុស្ស​​ និង​ផ្នែក​រដ្ឋ​បាល​។​ នៅ​​​មុន​​​ ពេល​​​ចាប់​​​ផ្តើម​​​អាជីព​​​មួយ​​​នេះ លោក​​ធ្លាប់​​​មាន​​បទ​​​ពិសោធន៍​​ ​រយៈ​​​ពេល​​ជាង ​១៤​ឆ្នាំ បម្រើ​​​ការ​​​ងារ​​​ជាមួយ​​​ធនា​​​គារ​​ធំៗ​​​ចំនួន​​​ពីរ​រួម​​​មាន៖ ​​ធនាគារ​​​បរទេស ​​​ថ្នាក់​តំបន់ ​និ​ង​​​ធនាគារ​​​ក្នុង​​​ស្រុក​​​មួយ​​​ ដែល​​មាន​​​បណ្តាញ​​​ប្រតិបត្តិ​​ការ​​​ធំ​​ជាង​​ គេ​​ផង​​ដែ​រ​។​ ជាមួយ​បទ​ពិសោធន៍ក្នុង​​​​វិស័យ​ធ​នាគារ​​ហិរញ្ញ​វត្ថុ លោក​​ធ្លាប់​​​បាន​​​ ទទួល​​​ខុស​​ត្រូវ​​​​មុខ​​ងារ​​ជា​ច្រើន​​ដូច​ជា​ ​ប្រធាន​​​ទំនាក់​​​ទំនង ប្រធាន​​​ផ្នែក​​ឥណទាន​​ ភតិ​​សន្យា អនុ​​​ប្រធាន​​​ផ្នែក​​​ឥណទាន និង​​​តួនាទី​​​ជា​​ច្រើន​​ទៀត ដែល​​​ លោក​​បាន​​​ ចំណាយ​​​ពេល​​​ជាង​​១០​ឆ្នាំ ចូល​​រួម​​ក្នុង​​សកម្ម​​ភាព​​​ ជា​ច្រើន​​នៃ​​ការ​​លក់​​ជួរ​​​មុខ។ ដោយ​​ឡែក លោក លឹម សំបូរ បាន​​​បញ្ចប់​​​ការ​​​ សិក្សា​​​ថ្នាក់​​បរិញ្ញា​​ប័ត្រ ពី​​សាកល​ វិទ្យា​​​ល័យ​​​បៀល​​​ប្រាយ ផ្នែក​​​ហិរញ្ញ​​វត្ថុ និង​​​ធនា​​គារ ក្នុង​​ឆ្នាំ​២០០៨។

 

 

លោក គង់ សារ៉ាត់ ជា​ជន​ជាតិ​ខ្មែរ លោក​បាន​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ក្នុង​ឆ្នាំ​២០១១ រួម​ទាំង​បញ្ចប់​ថ្នាក់ បរិញ្ញា​ប័ត្រ​ផ្នែក​ព័ត៌​មាន​វិទ្យា ​ផ្នែក​អក្ស​រ​សាស្ត្រ​អង់​គ្លេស​ផង​ដែរ។ ជាមួយ​និង​អតីត​ភាព​ការ​ងារ លោក​​មាន​តួនាទី​ជា​ប្រធាន​គ្រប់ គ្រង​ផ្នែក​ព័ត៌​មាន​វិទ្យា ​នៃ​ធនា​គារ​ពាណិជ្ជ​ដ៍​ធំ​មួយ នៅ​កម្ពុជា ដែល​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ប្រព័ន្ធ​ធនា​គារ​ស្នូល​ប្រព័ន្ធ Card និង  SWIFT ជាមួយ​និង​មុ​ខ​ជំនាញ​បច្ចេក​ទេស​ជា​ច្រើន​ដូច​​​ជា​ការ​រៀប​ចំ​ដំណើរ​ការ​ប្រព័ន្ធ​ធនាគារ ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ Network ប្រកប​ដោយ​សុវត្ថិ​​ភាព និង​ការ​រៀប​ចំ​គោល​នយោបាយ​គ្រប់​គ្រង​ផ្នែក​ព័ត៌​មាន​វិទ្យា។ នៅ​ដើម​ឆ្នាំ ២០១៦ គាត់​បាន​ចូលបម្រើ​ការ​ងារ​ជាមួយ​គ្រឹះស្ថាន ហ្វូតាបា ជា​នាយក​រង​ផ្នែក​ព័ត៌មាន​វិទ្យា ក្រោយ​មក​បាន​រយ:ពេល ៦ខែ​ប​ន្ទាប់ គាត់​ត្រូវ​បាន​តំឡើង​តួនាទី​ជា​នាយក នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា។ គាត់​ជា​អ្នក​ចាប់ផ្តើម​ដំបូង​ក្នុង​ការ​រៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធ Network រៀប​ចំមជ្ឈ​មណ្ឌល​ទិន្នន័យ មជ្ឈ​មណ្ឌល​ទិន្នន័យ​សង្គោះ​បន្ទាន់ គោល​នយោ​បាយគ្រប់​គ្រង​ផ្នែក​ព័ត៌​មាន​វិទ្យា ក៏​ដូច​ជា​គោល​នយោ​បាយ សុវត្ថិ​ភាព​ទិន្ន​ន័យ​សម្រាប់​គ្រឹះស្ថាន ហ្វូតាបា ចាប់​តាំង​ពី​ការ​កកើត​ដំបូង​នៃគ្​រឹះស្ថាន។ ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ គាត់ មាន​បទ​ពិសោធន៍​ផ្នែក​ព័ត៌​មាន​វិទ្យា​ជាង ១០ឆ្នាំ មកហើយ។

 

លោក​ ផុន សុធា បាន​​ចូល​​បម្រើ​​ការ​ងារ​​នៅ​​ក្នុង​​គ្រឹះស្ថាន ហ្វូតាបា ចាប់​ពី​ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ២០១៧។​ មុន​​ពេល​​ដែល​​គាត់​​ចូល​បម្រើ​​ការ​ងារ​​នៅ​​គ្រឹះស្ថាន ហ្វូតាបា លោក​​បាន​​កាន់​​ការ​ងារ​​ក្នុ​ង​​តួនាទី​​ជា​នាយក នាយក​ដ្ឋាន​​ឥណទាន អស់​​រយៈ​​ពេ​ល​​៧ឆ្នាំ​​ជាប់​​គ្នា ក្នុង​​​វិស័យ​​​ហិរញ្ញ​​វ​ត្ថុ​​នៅ​​កម្ពុជា​​ក្នុង​​ចន្លោះ​​ឆ្នាំ២០១០ ដល់​​ពាក់​​កណ្តាល​ឆ្នាំ២០១៧។ ហើយ​​នៅ​​ចន្លោះ​​ពី​​ឆ្នាំ​២០០៤ រហូត​​ដល់​​ចុង​ឆ្នាំ​២០១០ លោក​សុធា ជា​​បុគ្គលិក​​​របស់​​គ្រឹះស្ថាន​ខ្នាត​​មធ្យម​​មួយ​​កន្លែង ដែល​​ការ​ងារ​​ដំបូង​គាត់​​បាន​​ចូល​​បម្រើ​​នៅ​​ទីនោះ គឺ​​​មាន​​នាទី​ជា​​​ជំនួយ​​ការ​​​រដ្ឋបាល​ / ​ហិរញ្ញវត្ថុ ​គាត់​​ត្រូវ​​​បាន​​​តែង​​តាំង​​ជា​​បន្ត​​បន្ទាប់​​រហូត​​ក្លាយ​​ជា​​នាយក​សាខា​ដ៏​​ឆ្នើម​​របស់​គ្រឹះស្ថាន​​មួយ​​នេះ​​ផង​ដែរ​។ បើ​​និយាយ​​​ពី​​​ប្រវត្តិ​​​នៃ​​​ការ​​​សិក្សា​ លោក​បាន​​​បញ្ចប់​​ថ្នាក់​​​បរិញ្ញា​​ប័ត្រ​​ជាន់​​ខ្ពស់​ផ្នែក​​គ្រប់​​គ្រង​​​ការ​​​អភិវឌ្ឍន៍ នៅ​​សាកល​​វិទ្យា​​ល័យ​​ន័រ​តុន ក្នុង​​ឆ្នាំ​២០១១ និង​បាន​​បញ្ចប់​ថ្នាក់​​​បរិញ្ញា​​ប័ត្រ​ ផ្នែក​​គ្រប់​​គ្រង​​ប្រព័ន្ធ​​ព័ត៌​មាន​​វិទ្យា នៅ​​សាកល​​វិទ្យា​ល័យ​​ជាតិ​​​គ្រប់​​​គ្រង​ ​ក្នុង​​ឆ្នាំ​២០០៤។​ ក្នុង​​រយៈ​​ពេល​​ជាង​​​១៤ឆ្នាំ​​កន្លង​​មក​នេះ ​លោក​​បាន​​ចូល​​រួម​​វគ្គ​​បណ្តុះ​​​បណ្តាល និង​​សិក្ខា​សាលា​​ជា​ច្រើន​​ទាំង​​ក្នុង​​ប្រទេស និង​​ក្រៅ​​ប្រទេស ​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិស័យ​​គ្រឹះស្ថាន​​ហិរញ្ញ​វត្ថុ ធនាគារ វិស័យ​​អចលន​​ទ្រព្យ វិស័យ​​ធានា​​​រ៉ាប​​រង​ និង​​ច្បាប់​​​ការ​​ងារ​ផ្សេងៗ​​ជា​ច្រើន​​ទៀត។

លោក​ ស ភារុំ បាន​​ចូល​​បម្រើ​​ការ​ងារ​​នៅ​​ក្នុង​​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​​ហិរញ្ញ​​វត្ថុ ​​ភី​អិល​ស៊ី ក្នុង​តួនាទី​ជា​នាយក​រង នាយក​ដ្ឋាន​ច្បាប់ និង ​ប្រតិ​បត្តិ​តា​ម ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ២០១៧។​ មុន​​ពេល​​​​គាត់​​ចូល​​ បម្រើ​​ការ​ងារ​​នៅ​​គ្រឹះស្ថាន ហ្វូតាបា លោក​​បាន​​បម្រើ​​ការ​ងារ​នៅ​គ្រឹះស្ថាន​ មីក្រូ​ហិរញ្ញ​វត្ថុ ចម្រើន ម៉ាយ​ក្រូ​ហ្វាយ​នែន ភី​អិល​ស៊ី ក្នុង​តួ​នាទី​ចុង​ក្រោ​យ ​ជា​ប្រធាន​នាយក​ដ្ឋាន​ គ្រប់​គ្រង​ហានិភ័យ និង​នីតិ​កម្ម ​ហើយ​គាត់​បាន​ ចាប់​ផ្តើម​ការ​ងារ​ក្នុង​តួនាទី​ច្រើន​ជាមួយ​គ្រឹះស្ថាន ចម្រើន ដែល​ចាប់​ផ្តើម​ ពី​ខែ​កុម្ភៈ ឆ្នាំ២០០៩ ជា​មន្ត្រី​ឥណទាន និង​បាន​ក្លាយ​ជា​មន្ត្រី​សវន​កម្ម​ផ្ទៃ​ក្នុង ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១០។ ក្រោយ​មក​គាត់​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាខា ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១០ និង​ប្តូរ​ទៅ​ជា​មន្ត្រី​ប្រតិ​បត្តិ​តាម​ជាន់​ខ្ពស់ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១២។ បន្ត​បន្ទាប់​មក​គាត់​ក៏​ត្រូវ​បាន​ដំ​ឡើង​ទៅជា​ប្រធាន​ផ្នែក​ច្បាប់ និង​ ប្រតិ​បត្តិ​តាម ក្នុង​ខែ​មិថុនា ឆ្នាំ២០១៣ និង​ជា​ប្រធាន​នាយក​ដ្ឋាន​ច្បាប់ ក្នុង ​​ខែ​មករា ឆ្នាំ​២០១៥ ហើយ​បាន​ទទួល​ខុស​ត្រូវ​ក្នុង​តួនាទី​ចុង​ក្រោយ​ជាប្រធាន ​នាយកដ្ឋាន​ គ្រប់​គ្រង​ហានិ​ភ័យ និង​នីតិ​កម្ម។ ហើយ​គាត់​ក៏​ធ្លាប់​បម្រើ​ការងារ ​នៅ​សណ្ឋាគារ Feeling Home ជា​អ្នក​ទទួល​ភ្ញៀវរយៈពេល ១ឆ្នាំ និង​ធ្វើ​ការ​ជា​អ្នក​ ស្ម័គ្រ​ចិត្ត​ជាមួយ​អង្គ​ការ​ទស្សនៈ​ពិភព​លោក​នៅ​ស្រុក​រយៈ​ពេល ៤ឆ្នាំ​ផង​ដែរ។ ​គាត់​បាន​ទទួល​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ជាន់ខ្ពស់ នីតិសាស្ត្រ ផ្នែក​នីតិ​ឯក​ជន នៅ​ សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច និង​បរិញ្ញា​បត្រផ្នែក ​គណនេយ្យ​ពី​សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស។ ក្នុងតួនាទី និង​ការ​ទទួល​ខុស​ត្រូវ​នោះ គាត់​មាន​បទ​ពិសោធន៍​ក្នុង​តួនាទី​ផ្សេងៗ​គ្នា​រយៈ​ពេល​ ៩ឆ្នាំ ក្នុង​វិស័យ​ធនា​គារ និង​មីក្រូ​ហិរញ្ញ​វត្ថុ។

​​

អ្នកស្រី ប៊ូ រតនា កើត​នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ​១៩៨១ នៅ​ទីក្រុង​ភ្នំពេញ។ អ្នក​ស្រី​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ​ពាណិជ្ជ​សាស្រ្តផ្នែក ហិរញ្ញ​វត្ថុ និង​ធនា​គារ​ពី​វិទ្យា​ស្ថាន​ជាតិ​គ្រប់​គ្រង។ នៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៦ អ្នក​ស្រី​បាន​ចាប់​ផ្តើម​ចូល​រួម​បំរើ​ការ​ងារ​ក្នុង គ្រឹះស្ថាន​ហ្វូតា​បា​ មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី ដោយ​មាន​មុខ​ងារ​ជា​ប្រធាន​គណនេយ្យ។ បន្ទាប់​ពី​បំរើ​ការ​ងារ​អស់​រយៈ​ពេល​ជាង​បី​ខែ អ្នក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា នាយិកាស្តីទី  នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ ក្នុង​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០១៦។ អ្នក​ស្រី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង ត្រួត​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្ន​ភាព លើ​គោល​នយោបាយ នីតិវិធី ក៏​ដូច​ជា​សេចក្តី​ណែនាំ​ផ្សេងៗ ដែល​ជា​តម្រូវ​ការ​សម្រាប់​នាយក​ដ្នាន​ហិរញ្ញ​វត្ថុ​ទាំង​មូល។ ទន្ទឹម​នឹង​នេះ អ្នកស្រី បាន​ចូល​រួម​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ សវន​កម្ម​ឯក​រាជ្យ ក៏​ដូច​ជា​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ ដែល​មាន​ការ​ងារ​ទាក់​ទង​នឹង​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ។

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ អ្នក​ស្រី​ត្រូវ​បាន​តម្លើង​ឋានៈតួនាទីជា នាយិកា នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ។​ មុន​​ពេល​​ចូល​​រួម​​បំរើ​​ការ​ងារ​ជាមួយ​​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​​ហិរញ្ញ​​វត្ថុ​ ភីអិលស៊ី អ្នក​​ស្រី​​មា​ន​​បទ​ពិសោធន៍​​ការ​ងារ​​រយៈ​​ពេល​​៨ឆ្នាំ ជា​ប្រធាន​គណនេយ្យ នៅ​ក្រុម​ហ៊ុន​ ហ្វូតាបា។

ចាប់​តាំង​ពីថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​ស្រី​មាន​បទពិសោធន៌​ការ​ងារ​ជាង​១០ឆ្នាំ ក្នុង​ផ្នែក​ហិរញ្ញវ​​ត្ថុ និង​គណនេយ្យ។

​​

លោក ជា ​សុភ័ក្រ្ត បាន​ចូល​បម្រើកា​រ​ងារ​នៅ​ក្នុង​គ្រឹះស្ថាន ហ្វូតាបា ក្នុង​តួនាទី​ជា នាយក នាយក​ដ្ឋាន​ប្រតិ​បត្តិការ ចាប់ពី​ថ្ងៃ​ទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩ ។ មុន​ពេល​ចូល​រួម​ជាមួយ ហ្វូតាបា លោក​បាន​បម្រើ​ការ​ងារ​ជា អ្នក​គ្រប់​គ្រង​ប្រតិ​ប​​​ត្តិ​ការ ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ រយៈពេល ៤ឆ្នាំ ចាប់​ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។ នៅ​ចន្លោះ​ឆ្នាំ​២០០៧ និង​២០១៣ លោក សុភ័ក្ត្រ​បាន​ធ្វើ​ការ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្នាត​មធ្យម​ជាមួយ​នឹង​ការ​ងារ​ដំបូង​របស់​លោក​ជា​គណនេយ្យករ បន្ទាប់​មក​លោក​ត្រូវ​បាន​តម្លើង​តួនាទី​ជា​បន្ត​បន្ទាប់​ជា អ្នក​គ្រប់​គ្រង​គណនេយ្យ​​​ដ៏​ឆ្នើម នៅ​ក្នុង​ស្ថាប័ន​នោះ។ លោក​សុភ័ក្ត្រ​ទទួល​បាន​បរិញ្ញា​បត្រ​ហិរញ្ញ​វត្ថុ​ និង​គណនេយ្យ​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ ក្នុងឆ្នាំ២០០៧។ លោក​សុភ័ក្ត្រ មាន​បទ​ពិសោធន៍​រួម​ជាមួយ​នឹង​ការ​អនុវត្ត​ជាក់​ស្តែងមុខ​តំណែង​​ផ្សេងៗ​ក្នុង​វិស័យធ​នាគារ​ និងហិរញវ​ត្ថុ​​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ។ ជាង​នេះ​ទៅ​ទៀត​លោក​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ និង​សន្និ​សីទ​នានា ដែល​ទាក់​ទង​ទៅ​នឹង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ និង​ការ​ងារ​ច្បាប់​គ្រប់​គ្រង​ផ្សេង​ទៀត។