ព័ត៌មាន | What's News

ការបង្កើតផលិតផលថ្មី ឥណទាននិយោជិត

វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​មាន ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ និង​មាន​តម្រូវ​ការ​ផ្នែក​ហិរញ្ញ​វត្ថុ​កាន់​តែ​ច្រើន​ពី​សំណាក់​អតិថិជន​ផង​នោះ គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី បាន​អភិវឌ្ឈន៍​នូវ​ផលិត​ផល​ថ្មី​មួយ​បន្ថែម​ទៀត​គឺ​ឥណទាន​និយោ​ជិត ដើម្បី​ជួយ​សម្រួល និង​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់ មន្រ្តី បុគ្គលិក និយោជិត និយោជក និង​ប្រជាជន​គ្រប់​រូប ដែល​កំពុង​បម្រើ​ការ​ងារ​ជា​មន្រ្តីរាជការ ក្រុម​ហ៊ុន​ឯកជន​នានា​ ដែល​មាន​ចំណូល​ជា​ប្រាក់​បៀវត្ស​ប្រចាំ​ខែ។ លើស​នេះ​ទៀត ហ្វូតាបា សង្ឃឹមថា តាម​រយៈ​ការ​បង្កើត​នូវ​ផលិត​ផល​ថ្មី​នេះ នឹង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អតិថិជន និង​សាធារណៈឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ជាង​មុន​ថែម​មួយ កម្រិត​ទៀត​អំពី​សេវា​កម្ម​របស់​ខ្លួន​ដើម្បី​បំពេញ​នូវ​ត្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន។